ទិដ្ឋភាពនៅក្នុងពិធីបុណ្យ ម៉ែចាស់របស់ ពេជ្រ ថៃ ពោរពេញដោយសោកសៅ នាព្រឹកនេះ

0
119

បាត់ដំបង៖ ក្រោយពីទទួលដំណឹងដ៏សោកសៅពីម្ចាស់ពានរង្វាន់The Voice Kids Cambodia រដូវកាលដំបូង ប្អូនប្រុសពេជ្រ ថៃបានធ្វើឲ្យមហាជនជាច្រើននាំគ្នាសោកស្តាយយ៉ាងខ្លាំងកាលពីយប់មិញនេះ នៅពេលដែលប្អូនបានបាត់បងលោកយាយជាទីស្រលាញ់ ដែលបានមើលថែខ្លួនតាំងពីតូចរហូតដល់ធំដឹងក្តី។

នាព្រឹកនេះដែរ ពិធីបុណ្យសពរបស់លោកយាយ ពេជ្រ ថៃ កំពុងតែធ្វើឡើងទៅហើយ ដោយមានអ្នកចូលរួមទាំងជិតទាំងឆ្ងាយ ដែលពោរពេញដោយទឹកមុខក្រៀមក្រំគ្រប់គ្នា។ នៅក្នុងនោះដែរ ក៏ឃើញម្ចាស់ពានរង្វាន់រូបនេះ បានយំសោករហូតដល់ហើមភ្នែក តាំងតែពីពេលយប់រហូតមកដល់ពេលនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពិធីបុណ្យនៅក្នុងព្រឹកនេះគ្រួសាររបស់ពេជ្រ ថៃ បានបញ្ចេញរូបភាពជាច្រើននៅក្នុងពិធីបុណ្យ ដែលមានតែទឹកភ្នែកផងដែរ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើន ក៏ដូចជាក្រុមការងារខ្មែរឡូត ចូលរូមសោកស្តាយដល់ម្ចាស់ពានរង្វាន់រូបនេះ ដែលបាត់បង់មនុស្សជាទីស្រលាញ់ស្មើនឹងជីវិតផងនោះ៕

សូមទស្សនា ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ នាព្រឹកនេះខាងក្រោមទាំងអស់គ្នា៖

LEAVE A REPLY

Please enter your comment!
Please enter your name here