“Misson: Impossible-Fallout” បង្ហាញ​ឈុត​ឆាក​ប្រថុយ​ជីវិត​ពិត​ៗ​របស់ Tom Cruise

0
109

ប្រហែល​អ្វី​ដែល​សំខាន់​ និង​ទាក់ទាញ​អ្នក​ទស្សនា​​របស់​រឿង “Mission: Impossible” គឺ​ឈុត​ឆាក​វាយ​ប្រយុទ្ធ និង​ប្រថុយ​ជីវិត​របស់​តួអង្គ​សំខាន់។

ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​ភាគ​ថ្មី​នៃ​រឿង “Mission: Impossible” នេះ ក្រុម​ការងារ​ផលិត បាន​សម្រេច​ចិត្ត​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ឈុត​ឆាក​ និង​សកម្មភាព​គួរ​ឲ្យ​ខ្លាច ប្រថុយ​ជីវិត​ខ្លាំង​របស់​តារា​សម្ដែង Tom Cruise។

ក្នុង​វីដេអូ​ដែល​បាន​បង្ហាញ​ពី​ឈុត​ក្រៅ​ឆាក​របស់​តារា​សម្ដែង​រូប​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​សកម្មភាព​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​តារា​រូប​នេះ ហ៊ាន​ប្រថុយ​ប្រថាន​ខ្លាំង ដោយ​ប្លង់​ទាំង​នោះ មិន​តម្រូវ​ឲ្យ​មាន​ការ​កាត់​ត ឬ​រក​តួអង្គ​ជំនួស​ឡើយ។ សកម្មភាព​ទាំង​នោះ មាន​ដូច​ជា ការ​ទម្លាក់​ខ្លួន​ចុះ​ពី​ឧទ្ធម្ភាគចក្រ​ទៅ​លើ​បង្វេច​មួយ ការ​បើក​ឧទ្ធម្ភាគចក្រ​ដោយ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង​ជា​ដើម។

ចង់​ដឹង​ថា វីដេអូ​មួយ​នោះ បង្ហាញ​ពី​ឈុត​ឆាក គួរ​ឲ្យ​ខ្លាច​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ


ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

LEAVE A REPLY

Please enter your comment!
Please enter your name here